Monday, October 3, 2016

ក្មេងប្រុសម្នាក់បានរអិលធ្លាក់ពីលើជ្រោះប៊ូស្រាត្រូវបានសមត្ថកិច្ចបានរាវរកឃើញក្នុងរយះពេល១៧ម៉ោង

មណ្ឌលគិរី ៖ ក្មេងប្រុសម្នាក់យកម៉ូតូទៅលាងនៅលើជ្រោះប៊ូស្រា បានរអិលធ្លាក់ពីលើជ្រោះបណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗតែម្តង កាលពីវេលាម៉ោង៣នឹង៣០នាទីរសៀលថ្ងៃទី០២ខែកញ្ញាឆ្នាំ២០១៦ម្សិលមិញនេះនៅចំនុចដែលស្ថិតនៅក្នុងភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ។
បើតាមសមត្ថកិច្ចដែលនៅក្នុងហេតុការណ៍នោះបាននិយាយប្រាប់អោយដឹងថា ជនរងគ្រោះ មានឈ្មោះ ពែត ផ្លយ ភេទប្រុស អាយុ១៨ឆ្នាំ ជាជនជាតិព្នង មានមុខរបរជាកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយពីកើតហេតុការណ៍នេះ ភ្លាមនោះៗសមត្ថកិច្ចបានចុះទៅរាវរកសពជនរងគ្រោះ ប៉ុន្តែដោយសារមានទឹកហូរច្រើនហើយមានសន្ទុះទឹកខ្លាំង ធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការរាវរកសពជនរងគ្រោះ លុះមកដល់វេលាម៉ោង៨នឹង០០នាទីព្រឹកថ្ងៃទី៣ខែកញ្ញានេះបានរាវរកឃើញសពជនរងគ្រោះដោយកៀបជាប់នៅក្រោមថ្មកន្លែងអន្លង់ទឹកជ្រៅជាន់ទីមួយជ្រោះប៊ូស្រា ក្រោយពីក្រុមគ្រួសារបានធ្វើការបន់ស្រន់នៅពេលសមត្ថកិច្ចរាវរកសាកសពជនរងគ្រោះមិនឃើញ។
ហើយសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ សហការីពិសេស TNM


........................................................
http://tnmasia.com/archives/57291

0 comments:

Post a Comment