Thursday, September 22, 2016

មជ្ឈមណ្ឌលសហគមន៍ភូមិអាស៊ីប្រកាសបន្ដជួយបង្រៀនជំនាញសិប្បកម្មនិងចំណីអាហារដល់កុមារ



Published on Friday, 23 September 2016 10:37   Hits: 25    ដោយ ៖ ឈិតសំបូរ
កំពង់ធំ៖ក្រៅពីផ្តល់ការរៀនសូត្រនិងបង្រៀនសិល្បៈដល់កុមារមជ្ឈមណ្ឌលសហគមន៍ភូមិអាស៊ី មានទីតាំងស្ថិតនៅក្រុងស្ទឹងសែនបានផ្តល់ឪកាសឲ្យកុមាររៀនជំនាញសិប្បកម្មដោយដៃនិងកែច្នៃចំណីអាហារសម្រាប់នាំចេញទៅលក់ក្រៅប្រទេស។
យុវជន ធីចារីន អាយុ១៧ឆ្នាំរស់នៅភូមិសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំបានសម្តែងភាពសប្បាយរីករាយចំពោះការងារដែលខ្លួនបានធ្វើនិងមានឪកាសរៀនសូត្រដូចគេឯងនៅសាលា បើទោះបីខ្លួនគេបានមករស់នៅក្នុងមជ្ឈមណ្ឌលសហគមន៍ភូមិអាស៊ីនេះអស់រយៈពីរឆ្នាំមក។លោកធីចារីនបានអោយដឹងថានៅទីនេះពូកយើងបានទទួលចំណេះដឹងក្នុងការរៀនសូត្រ សិល្បៈនិងជំនាញ ដូចជាកែច្នៃសម្ភារៈសិប្បកម្ម ព្រមទាំងការកែច្នៃចំណីអាហារសម្រាប់លក់ក្នុងស្រុកនិងនាំចេញទៅលក់ក្រៅប្រទេសទៀតផង”។
ជាក់ស្តែងកុមារា កុមារី យុវជន យុវតី ចំនួន៣០នាក់បានមមាញឹកក្នុងការកែច្នៃផលិតគ្រាប់ស្វាយចន្ទីរដើម្បីបំពេញតម្រូវការទីផ្សារ ដូចជាភោជនីដ្ឋានឬក្រុមហ៊ុនបានចុះកម្មង់ទិញដល់កន្លែង មិនថាតែនៅក្នុងស្រុកឬក្រៅស្រុកនោះឡើយ ថែមទាំងកែច្នៃគ្រាប់ស្វាយចន្ទីរឲ្យទៅជាអាហារមានស្តង់ដារ និងកែច្នៃសម្ភារៈដែលគេកម្មង់។
បើតាម លោក ឈុំឈូរដែន វ័យ២៧ឆ្នាំ តំណាងឲ្យមជ្ឈមណ្ឌលសហគមន៏ភូមិអាស៊ីបានថ្លែងថា៖” មជ្ឈមណ្ឌលសហគមន៍ភូមិអាស៊ី បានសហការជាមួយអង្គការការងារ សហគមន៍ដើម្បីអាស៊ីទើបតែបង្កើតឡើងបានរយៈពេលមួយឆ្នាំប៉ុណ្ណោះដែលមានទីតាំងស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងនោះមានដៃគូរសហគមន៍ក្នុងស្រុកចំនួនបី គឺនៅស្រុកស្ទោង១កន្លែងឈ្មោះសហគមសិប្បកម្មអូរទំពិចនិងស្រុកប្រាសាទសំបូរចំនួន ២៖ ទី១.សហគមន៏យុវជនកសិទេសចរ ភូមិសំបូរ និងទី២ សហគមន៏ផលិតស្វាយចន្ទីរ ភូមិអូរគ្រូកែ។
លោកបានអោយដឹងថា៖”នៅក្នុងមជ្ឈមណ្ឌលសហគមន៍ភូមិអាស៊ីនេះមានបុគ្គលិកប្រុសស្រីចំនួយ៣០នាក់ ក្នុងនោះមានបុគ្គលិកពេញសិទ្ធចំនួន៦នាក់”។
លោកបានបន្តថា៖”មជ្ឈមណ្ឌលសហគមន៍ភូមិអាស៊ី បានផ្តល់ឪកាសឲ្យកុមារចាប់ពីអាយុ១០ឆ្នាំឡើងទៅ២២ឆ្នាំអាចស្ម័គ្រចិត្តចូលរៀនសូត្រ សិល្បៈនិងសិប្បកម្ម ការកែច្នៃចំណីអាហារឲ្យមានលក្ខណៈស្តង់ដារស្របតាមតម្រូវការទីផ្សារ ដើម្បីរកប្រាក់កម្រៃពីការងារសម្រាប់ផ្គត់ផ្គង់ នៅក្នុងសហគមន៍ភូមិនេះឲ្យកាន់តែទូលំទូលាយ។
លោកបានបញ្ជាក់ថា៖”បច្ចុប្បន្នការកែច្នៃគ្រាប់ស្វាយចន្ទីរ គឺតម្រូវទៅតាមទីផ្សារនៅក្រៅប្រទេសមានតម្លៃចាប់ពី១៥​ទៅ១៨​ដុល្លា​១​គីឡូ ព្រោះតម្លៃនៅកម្ពុជាលក់បានត្រឹម១២ដុល្លា។ជារៀងរាល់ខែ មជ្ឈមណ្ឌលសហគមន័ភូមិបាននាំចេញគ្រាប់ស្វាយចន្ទីរទៅជប៉ុនពី៦០០ទៅ៧០០kg/១ខែ។ហើយថវិកាបានជួយដល់ដំណើរមជ្ឈមណ្ឌលនិងកុមារកម្ពុជាមកសិក្សានៅទីនេះ៕
.................................................................................................................
http://hangmeasdaily.com/index.php/2015-01-16-02-01-34/27983-2016-09-23-03-37-10

0 comments:

Post a Comment