ដោយ ៖ សុវណ្ណណែត
ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ១៥:៣៦ (21-09-2016 15:36)
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Cambodia Brewery Limited ( CBL ) បានរៀបចំកម្មវិធីពិសេសមួយនៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីប្រកាសបើកដំណើរការលេខទូរស័ព្ទទំនាក់ទំនងសេវាបម្រើអតិថិជន និងកម្មវិធីប្រូម៉ូសិនថ្មីសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ជាមួយស្រាបៀរ ABC Extra Stout , Heineken , Tiger , Anchor និង Gold Crown ។ កម្មវិធីនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានអ្នកចូលរួមប្រមាណ៣៥០នាក់មកពីទូទាំងប្រទេសកម្ពុជា រួមមានម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូបសម្រាប់កម្មវិធីផ្សេងៗ ( ចុងភៅ ) និងម្ចាស់ដេប៉ូចែកចាយនានាផងដែរ។
ក្នុងអំឡុពេលធ្វើបទបង្ហាញយ៉ាងលម្អិត គេសង្គេតឃើញអ្នកចូលរួមមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការគាំទ្រដែលក្រុមហ៊ុន CBL កំពុងផ្ដល់ជូនដៃគូអាជីវកម្មរបស់ខ្លួនដូចជា ការរៀបចំអោយមានក្រុមការងារផ្ដល់ជំនួយតាមទូរស័ព្ទ សម្រាប់អតិថិជនធ្វើការទំនាក់ទំនងក្នុងកម្មវិធីប្រូម៉ូសិន សម្រាប់ពិធីអាពាហ៍ពិពាហ៍ជាដើម ។ លេខទូរស័ព្ទថ្មីនេះ ត្រូវបានដាក់អោយដំណើរការ ជាពិសេសសម្រាប់ដៃគូអាពាហ៍ពិពាហ៍របស់ក្រុមហ៊ុន CBL ដើម្បីសាកសួរព័ត៌មាន និងបញ្ជាទិញស្រាបៀរ ABC Extra Stout , Heineken , Tiger , Anchor , និង Gold Crown ។ កត្តាទាំងនេះនឹងធ្វើអោយប្រតិបត្តិការកាន់តែមានភាពងាយស្រួល ការគ្រប់គ្រង និងល្បឿនកាន់តែប្រសើរក្នុងការផ្គត់ផ្គង់ស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុន CBL ជាពិសេសស្រាបៀរ Heineken ដែលជាស្រាបៀរប្រកបដោយគុណភាពខ្ពស់លំដាប់អន្តរជាតិ ជាប់ចំណាត់ថ្នាក់លេខមួយទូទាំងពិភពលោក អោយដល់គ្រប់កម្មវិធីអាពាហ៍ពិពាហ៍ និងជប់លៀងផ្សេងៗនៅប្រទេសកម្ពុជា ។
កម្មវិធីនេះក៏មានការផ្ដល់នូវព័ត៌មានថ្មីៗអំពីការពង្រីករោងចក្រដ៏ថ្មីស្រឡាងរបស់ក្រុមហ៊ុន CBL រួមទាំងការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់លើការគ្រប់គ្រងគុណភាព ការពង្រីកសមត្ថភាពផលិត ការប្ដេជ្ញាចិត្តរបស់បុគ្គលិកផ្នែកលក់ ព្រមទាំងការដឹកជញ្ជូន និងការចែកចាយប្រកបដោយវិជ្ជាជីៈ ដើម្បីធានាថា អតិថិជនទាំងអស់ទទួលបានការផ្គត់ផ្គង់ស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុន CBL គ្រប់គ្រាន់ក្នុងអំឡុងរដូវកាលអាពាហ៍ពិពាហ៍នេះ ។
លើសពីនេះទៅទៀត ចាប់ពីពេលនេះតទៅអ្នកផ្គត់ផ្គង់ម្ហូបសម្រាប់កម្មវិធីផ្សេងៗ (ចុងភៅ) និងម្ចាស់ហាងលក់ភេសជ្ជៈទាំងអស់ អាចចុះឈ្មោះជាអ្នកផ្គត់ផ្គង់ស្រាបៀរសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីកញ្ចប់លើកទឹកចិត្តពិសេសសម្រាប់ពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជប់លៀងផ្សេងៗ ។ កញ្ចប់លើកទឹកចិត្តថ្មីនេះ នឹងបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់អ្នកដែលមានបំណងរៀបចំពិធីអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ស្រាបៀរ ABC Extra Stout , Keineken , Tiger , Anchor និង Gold Crown នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដែលនឹងអាចធានាបានទាំងគុណភាពខ្ពស់ និងការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់កម្មវិធីរបស់ពួកគាត់ ៕
................................................................................................
https://kohsantepheapdaily.com.kh/article/151490.html
0 comments:
Post a Comment