Thursday, September 22, 2016

អ្នកកាសែតថៃជាង៣០ស្ថាប័នទស្សនកិច្ច ផែស្ងួតនៅប៉ៃលិន

Published on Friday, 23 September 2016 10:10   Hits: 29    ដោយ ៖ ញ៉ឹប បូរី
ប៉ៃលិន៖ នៅផែស្ងួតជាងហៀងស្ថិតនៅ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នារសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ មានក្រុមអ្នកសារព័ត៌មានមកពីប្រទេសថៃ ចំនួនជាង ៣០ ប័ន រួមមានអ្នកយកព័ត៌មានអោយ វិទ្យុ ទូរទស្សន៍ កាសែត និងទស្សនាវដី្ដ បានមកទស្សនកិច្ចនៅផែស្ងួត ជាង ហៀង ដើម្បីស្វែងយល់ពីសង្វាក់ការនាំចេញ នាំចូលទំនិញ និងការផ្លាស់ប្តូរ ការផ្ទេរទំនិញរវាងកម្ពុជានិងថៃ តាមច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ។
លោក ឡោ ស៊ុនជាង តំណាងក្រុមហ៊ុនផែស្ងួត ជាង ហៀង បាផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានថា៖ “ទំនិញដែលដឹកយកមកស្តុក និងផ្ទេរ នៅផែស្ងួត ជាង ហៀង គឺមានជាច្រើនប្រភេទ ដែលនាំចូលពីប្រទេសថៃ មកកម្ពុជា ដោយមានច្បាប់អនុញ្ញាត និងការត្រួតពិនិត្យត្រឹមត្រូវមន្ត្រីពីជំនាញ ដូចជា កាំកុងត្រូល គយ និងរដ្ឋាករ ជាដើម ដែលមានទីស្នាក់ការនៅផែស្ងួតនេះតែម្តង។ ទន្ទឹមនេះក៍មានមុខទំនិញពីប្រទេសកម្ពុជា ជាពិសេសផលិតផលកសិផល គឺត្រូវធ្វើការវេចខ្ចប់ និងត្រួតពិនិត្យភូតគាមអនាម័យពីមន្ត្រីជំនាញ នៅក្នុងផែស្ងួតនេះរួចរាល់ហើយ ទើបដឹកជញ្ជូននាំចូលទៅកាន់ប្រទេសថៃ៕
តំណាងអ្នកសារព័ត៌មានថៃ បានឱ្យដឹងថា៖ ក្រុមអ្នកសារព័ត៌មានថៃមកទស្សកិច្ចពេលនេះ គឺដើម្បីក្នុងគោលបំណងស្វែងយល់សង្វាក់នៃការនាំចេញ នាំចូលទំនិញ រវាងកម្ពុជានិងថៃ ជាពិសេសគឺពិនិត្យមើលទីតាំងស្តុកទុក និងផ្ទេរទំនិញរវាងកម្ពុជានិងថៃ នៅផែស្ងួត ជាង ហៀង នេះ ដើម្បីយកទៅផ្សព្វផ្សាយអោយនាយទុនរកស៊ីនៅប្រទេសថៃ ជាពិសេសអ្នករកស៊ី នាំចេញ នាំចូលទំនិញរវាងប្រទេសទាំងពីរ បានយល់ដឹង និងមករកស៊ីផ្លាស់ប្តូរទំនិញរវាងកម្ពុជានិងថៃ តាមរយៈច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ខាងកម្ពុជា និងច្រកបានប៉ាកាត ខេត្តចាន់បុរី ខាងប្រទេសថៃ។
បើតាមការបញ្ជាក់របស់មន្ត្រីគយ ដែលប្រចាំការនៅផែស្ងួត ជាង ហៀង ឱ្យដឹងថា៖” ការនាំចេញ នាំចូលទំនិញរវាងប្រទេសកម្ពុជានិងថៃ នៅក្នុងផែស្ងួតនេះ គឺមានទំហំជាទឹកប្រាក់ជាង ៣ពាន់លានរៀល ក្នុង១ខែ ហើយទំនិញភាគច្រើននាំចូលមកពីប្រទេសថៃ ភាគច្រើន ជាគ្រឿងសំណង់ គ្រឿងឧបភោគបរិភោគ ។ចំណែកទំនិញរបស់កម្ពុជា ដែលត្រូវនាំចូលទៅកាន់ប្រទេសថៃ ភាគច្រើនជាផលិតផលកសិផល៕


..................................................................................
http://hangmeasdaily.com/index.php/2015-01-16-02-01-33/27982-2016-09-23-03-10-06

0 comments:

Post a Comment