Thursday, September 22, 2016

ករណីថ្មី!ចោរឆក់ជនរងគ្រោះឲ្យសន្លប់រួចយកប្រាក់អស់


Published on Friday, 23 September 2016 11:02   Hits: 25    ដោយ ៖ ប៊ុនថន
បន្ទាយមានជ័យ៖មានការភ្ញាក់ផ្អើលមួយកើតឡើងកាលពីម៉ោងជាង7យប់ថ្ងៃទី22កញ្ញា2016នៅភូមិអន្លង់សាឃុំប្រាសាទស្រុកព្រះនេត្រព្រះខណៈស្ត្រីជនរងគ្រោះដេកក្រោមផ្ទះ។ស្ដ្រីជនរងគ្រោះឈ្មោះហាក់ថោងរីអាយុ45ឆ្នាំបានអោយដឹងថា៖”គាត់ត្រូវចោរប្រើឧបករណ៌ឆក់ឲ្យសន្លប់រួចយកប្រាក់អស់ជាច្រើនរួមមានប្រាក់ថៃ13ម៉ឺនបាតនិងប្រាក់អាមេរិកចំនួន800$នៅពេលគាត់ដេកលើគ្រែនៅក្រោមផ្ទះ”។លោកបានអោយដឹងថាប្តីលោកស្រីឈ្មោះប៊ឹងសែមអាយុ48ឆ្នាំកំពុងធ្វើនៅឯប្រទេសថៃពេលនេះ។
ជុំវិញបញ្ហាខាងលើលោកប្រុកឡែមេប៉ុស្តិរដ្ឋបាលនគរបាលឃុំប្រាសាទប្រាប់តាមទូរស័ព្ទថា៖”ករណីភ្ញាក់ផ្អើលខាងលើពិតជាកើតមានមែនតែលោកថាមិនទាន់ជឿទាំងស្រុងទេព្រោះជនរងគ្រោះប្រាប់គេឯងថាចោរប្រើឧបករណ៌ឆក់តែពិនិត្យលើរាងកាយជនរងគ្រោះពុំមានស្លាកស្នាមឡើយ។យ៉ាងណាក៏ដោយលោកថា៖”ពេលនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងព័ទ្ធខ្សែសុវត្ថិភាពដើម្បីបើកការស៊ើបអង្គេតហើយនៅព្រឹកថ្ងៃទី23កញ្ញានេះ”៕

.......................................................................................................
http://hangmeasdaily.com/index.php/2015-01-16-02-01-33/27985-2016-09-23-04-02-57

0 comments:

Post a Comment